• 023 213 004
  • admin@cncc.gov.kh

ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ ខេត្តក្រចេះ។

ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ ខេត្តក្រចេះ។

ការផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការ WOMEN បានចុះផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់ នៅស្រុកឆ្លូង ខេត្តក្រចេះ។

ខេត្តក្រចេះ-ថ្ងៃទី១០ ដល់១១ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារនៃគម្រោង “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” របស់អគ្គលេខាធិការដ្ឋា​​នក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានសហការជាមួយអង្គការ WOMEN តាមរយៈ ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការឆាលហ្វាន កម្ពុជា បានចុះផ្សព្វផ្សាយសាកល្បងនូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តី​ពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់ក្រុមកុមារវ័យជំទង់នៅតាមសាលារៀន ចំនួន ២កន្លែង ផ្សេងគ្នា គឺទី១ នៅវិទ្យាល័យសិលាវេទី​ គាតឈន់ និងទី២នៅអនុវិទ្យាល័យ​ព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានកុមារវ័យជំ​ទ​ង់ ចូលរួមទាំងពីរកន្លែង សរុប ចំនួន ប្រមាណ ៧៨​នាក់។

ការផ្សព្វផ្សាយសាកល្បងធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យកុមារវ័យជំទង់បានចូលប្រើប្រាស់សាកល្បងផ្ទាល់លើកម្មវិធីស្វ័យសិក្សាតាមទូរសព្ទស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” និងដើម្បីឱ្យកុមារវ័យជំទង់បានយល់ដឹងអំពីអត្ថប្រយោជន៍ ហានិយភ័យ និងចេះធ្វើផែន​ការ​ការ​ពា​រ​ខ្លួ​ននៅតាមប្រព័ន្ធអនឡាញ និងស្វែងរកនូវចំណុចខ្វះខា​ត ដើម្បីធ្វើការកែលម្អឱ្យមានភាពងាយយល់ និងស្រួលក្នុងការប្រើប្រាស់។