• 023 213 004
  • admin@cncc.gov.kh

ការបណ្តុះបណ្តាលអនុវត្តសាកល្បងលើខ្លឹមសារសៀវភៅមេរៀនស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

ការបណ្តុះបណ្តាលអនុវត្តសាកល្បងលើខ្លឹមសារសៀវភៅមេរៀនស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

វគ្គបណ្តុះបណ្តាលអនុវត្តសាកល្បងមេរៀន សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

ក្រុមការងារបច្ចេកទេសគម្រោង ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចុះអង្កេតការបណ្តុះបណ្តាលអនុវត្តសាកល្បងនូវសៀវភៅមេរៀនស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

វិទ្យាស្ថានជាតិសង្គមកិច្ច-ថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវត្តបណ្តុះបណ្តាលសាកល្បងនូវមេរៀនស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

វត្តបណ្តុះបណ្តាលនេះ រៀបចំឡើង ដើម្បីអនុវត្តសាកល្បងលើខ្លឹមសារសៀវភៅមេរៀនស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”  សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច ​និងដើម្បីស្វែងរកនូវចំណុចខ្វះខាតខ្លឹមសារមេរៀន និងធ្វើការកែលម្អឱ្យកាន់តែមានភាពល្អប្រសើរ។