សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិនិត្យ និងផ្តល់ធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងកិច្ចការទប់ស្គាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។
ខេត្តកំពង់ចាម-ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨ (២) ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងកិច្ចការទប់ស្គាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ។
សិក្ខាសាលាប្រព្រឹត្តិទៅ ក្រោមអធិបតីភាពឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុប ចំនួន ៨៥នាក់។