កិច្ចប្រជុំត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤
កិច្ចប្រជុំត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤
អគ្គលេខាធិការដ្ឋាន ក.ជ.ក. ចាប់ផ្តើមត្រៀមរៀបចំឯកសារសម្រាប់ប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)
កិច្ចប្រជុំត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤
ក្រោមអធិបតីភាព ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក ដើម្បីបែងចែកការទទួលខុសត្រូវ ការរៀបចំឯកសារ និងការងារមួយចំនួនពាក់ព័ន្ធនឹងការត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អគ្គលេខាធិការរង លោកប្រធានផ្នែក លោក លោកស្រី កញ្ញា អនុប្រធានផ្នែក ការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក.។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេខាធិការ បានមានមតិផ្តាំផ្ញើដល់មន្ត្រីគ្រោមឱវាទឱ្យខិតខំស្រាវជ្រាវ ប្រមួលឯកសារ ដើម្បីរៀបចំឯកសារមួយចំនួនដូចជា៖ ការជ្រើសរើសប្រធានបទ និងខ្លឹមសារបដា, របាយការណ៍ស្ថានភាពកុមារ ឆ្នាំ២០២៣, សារាចរ សារលិខិត, ការរៀបចំវីដេអូរខ្លីពាក់ព័ន្ធ សារអប់រំ បទយកការណ៍។ល។
អគ្គលេខាធិការដ្ឋាន ក.ជ. ក ព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤