ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង “យើងរួមគ្នាដើម្បីកិច្ចការពារកុមារ” និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការដៃគូ។
ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង “យើងរួមគ្នាដើម្បីកិច្ចការពារកុមារ” និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការដៃគូ។
ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង “យើងរួមគ្នាដើម្បីកិច្ចការពារកុមារ” និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការដៃគូរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការគម្រោង “យើងរួមគ្នាដើម្បីកិច្ចការពារកុមារ” និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការអង្គការដៃគូពាក់ព័ន្ធ ដើម្បីអនុវត្តទៅលើគម្រោងនេះ។
រាជធានីភ្នំពេញ,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង “យើងរួមគ្នាដើម្បីកិច្ចការពារកុមារ” និងការចុះកិច្ចព្រមព្រៀងជាមួយអង្គការដៃគូពាក់ព័ន្ធ ដើម្បីអនុវត្តទៅលើគម្រោងនេះ ពិធីនេះបានបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្តេជ្ញាយកចិត្តទុកដាក់រួមគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ សិទ្ធិកុមារនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើឡើងថែមទៀត៕
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបអធិបតីភាពដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី កុមារ ជាតំណាងមកពីក្រសួង ស្ថាប័ន និងតំណាងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ១២០រូប។