កិច្ចប្រជុំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (SWIPE SAFE Project)។
កិច្ចប្រជុំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (SWIPE SAFE Project)។
កិច្ចប្រជុំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបកិច្ចប្រជុំឆ្លុះបញ្ចាំងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡា (SWIPE SAFE Project) និងការធ្វើផែនការសម្រាបអនុវត្តបន្ត។
សណ្ឋាគារសាន់វេ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (SWIPE SAFE Project) ។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ៖ (១)- ដើម្បីបង្ហាញអំពីលទ្ធផល បញ្ហាប្រឈម ការចែករំលែកបទពិសោធន៍ និងចំណេះដឹងនៃការអនុវត្តគម្រោងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ (២)- ដើម្បីពិភាក្សាស្វែងរកយុទ្ធសាស្ត្ររួម ក្នុងការកម្ពស់ប្រសិទ្ធភាពកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ និងការពង្រឹង និងពង្រីកតំបន់គោលដៅនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញបន្ត។
កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ឆ្លុះបញ្ចាំងពីការអនុវត្តការងារពាក់ព័ន្ធនឹងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនាពេលបច្ចុប្បន្ន និងជាកិច្ចសហការគ្នា ដើម្បីបង្កើតយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ក្នុងការការពារកុមារក្នុងយុគសម័យឌីជីថល។ តាមរយៈការឆ្លុះបញ្ចាំងនេះ យើងនឹងអាចពង្រីកការគាំទ្រចំពោះសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ តាមរយៈការអប់រំ ផ្សព្វផ្សាយអំពីបរិយាកាសអនឡាញដែលមានសុវត្ថិភាព និងផ្តល់សិទ្ធិអំណាចកាន់តែច្រើនសម្រាប់កុមារ ជាពិសេសយន្តការឆ្លើយតប និងកិច្ចគាំទ្រនានាចំពោះកុមារដែលរងការរំលោភបំពាន និងកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា សរុប ចំនួន ៥០នាក់។
សូមបញ្ជាក់ថាៈ អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា បានរៀបចំនូវសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ តាមរយៈគម្រោងកម្មវិធី Swipe Safe តាំងពីនៅដើមឆ្នាំ២០២៣។ ការរៀបចំសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ត្រូវបានបែងចែកជាកញ្ចប់មេរៀន ៤ប្រភេទ ដោយផ្តោតទៅលើក្រុមគោលដៅដូចខាងក្រោម រួមមាន៖ ១)- សៀវភៅសម្រាប់បណ្តុះបណ្តាលគ្រូបង្គោល, ២)- សៀវភៅសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមកិច្ច, ៣)- សៀវភៅសម្រាប់បណ្តុះបណ្តាលឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំ និង៤)- សៀវភៅមេរៀនសម្រាប់បណ្តុះបណ្តាលកុមារវ័យជំទង់ និងយុវជន។ ការអភិវឌ្ឍសៀវភៅមេរៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលនេះ បានដកស្រង់ចេញពីគំរូមេរៀនសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៧ កន្លងមកតាមរយៈគម្រោង Swipe Safe របស់អង្គការឆាលហ្វាន ដោយបានកែសម្រួលខ្លឹមសារឱ្យស្របតាមបរិបទសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម។
ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញនេះ មានគោលដៅពង្រឹងចំណេះដឹងដល់កម្លាំងសេវាសង្គម ឪពុកម្តាយ និងកុមារវ័យជំទង់ ឱ្យយល់ដឹងអំពីវិធីសាស្ត្រនៃការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព មានការទទួលខុសត្រូវ និងចេះការពារខ្លួនពីការរំលោភបំពានផ្សេងៗតាមប្រព័ន្ធអនឡាញ ជាពិសេសអ្នកចូលរួមទទួលការបណ្តុះបណ្តាលអាចយល់ដឹងពីការស្វែងរកជំនួយ និងការឆ្លើយតបពេលមានបញ្ហាប្រឈមកើតឡើងនៅតាមប្រព័ន្ធអនឡាញ។