វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបណ្តុះណ្តាលពង្រឹងសមត្ថភាពបន្ថែម ដល់ដល់យុវជន និងអ្នកស្ម័គ្រចិត្តសហគមន៍ ស្រុកឆ្លូង ខេត្តក្រចេះ។
សាលាស្រុកឆ្លូង ខេត្តក្រចេះ, ថ្ងៃទី០៤ដល់០៦ ខែមិថុនា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការ WOMEN បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់យុវជន និងអ្នកស្ម័គ្រចិត្តសហគមន៍ ដើម្បីចុះទៅបណ្តុះបណ្តាលបន្តដល់កុមារ និងឪពុកម្តាយ អាណាព្យាបាល និងអ្នកថែទាំកុមារ នៅសហគមន៍ផ្ទាល់ សរុប ចំនួន ២០នាក់ ។