កិច្ចប្រជុំពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤
កិច្ចប្រជុំពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤
ប្រតិភូក្រសួង ស.អ.យ. និងអគ្គលេខាធិការដ្ឋាន ក.ជ.ក. ចូលរួមរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤
ទីស្តីការគណៈរដ្ឋមន្រ្តី, សាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួង ស.អ.យ. និងជាអនុប្រធាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. បានដឹកនាំប្រតិភូក្រសួង ស.អ.យ. និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ក.ជ.ក. ព្រមទាំងក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. អញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដឹកនាំដោយឯកឧត្តម កែត ឃី អនុប្រធានក្រុមការងារទី៣ តំណាងឯកឧត្តម សុក ផេង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យលើសារាចរ និងសារលិខិត អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ។