• 023 213 004
  • admin@cncc.gov.kh

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

រាជរដ្ឋាភិបាលកម្ពុជា បានប្រជុំពិភាក្សា និងបានអនុម័តឯកភាពលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។

ទីស្តីការគណ:រដ្ឋមន្រ្តី- ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២៥​ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) ដឹកនាំដោយឯកឧត្ដម ​ជា សុមេធី​ រដ្ឋមន្ត្រីក្រសួង ស.អ.យ.​ និងប្រធាន​ ក.ជ.ក.​ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក.ជ.ក. ដើម្បីប្រជុំពិភាក្សា​លើរបៀបវារៈមួយចំនួន ក្នុងនោះក៏មានរបៀបវារៈពិភាក្សាលើ​សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ និងបានអនុម័តឯកភាពលើសេចក្តីព្រាងផែនការសកម្មភាពជាតិនេះផងដែរ។