• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅខេត្តតាកែវ

វគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅខេត្តតាកែវ

វគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (Swipe Safe App) ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅខេត្តតាកែវ។

ខេត្តតាកែវ-ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ បានរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីស្វ័យសិក្សាតាមទូរសព្ទ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (Swipe Safe App) ដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅខេត្តតាកែវ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបដល់សាលារៀន ឱ្យចូលប្រើប្រាស់នូវកម្មវិធីស្វ័យសិក្សាតាមទូរសព្ទស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងដើម្បីឱ្យកុមារវ័យជំទង់បានយល់ដឹងអំពីហានិយភ័យ និងចេះធ្វើផែនការការពារខ្លួននៅតាមប្រព័ន្ធអនឡាញ។

វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមជាតំណាង លោកគ្រូ អ្នកគ្រូ អញ្ចើញមកពីមន្ទីរអប់រំ យុវជន និងកីឡា និងវិទ្យាល័យដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃខេត្តតាកែវ សរុប ប្រមាណ ២០រូប។