សន្និសីទថ្នាក់តំបន់ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ»។
សន្និសីទថ្នាក់តំបន់ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ»។
សន្និសីទថ្នាក់តំបន់អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការ APLE Cambodia បានរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ»។
ខេត្តសៀមរាប-ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការ APLE Cambodia បានរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញដើម្បីប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ»។
សន្និសីទថ្នាក់តំបន់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធស្វែងរកនូវបញ្ហាជាអាទិភាព និងយុទ្ធសាស្រ្តសម្រាប់ឆ្លើយតបដោះស្រាយបញ្ហាការគំរាមកំហែងការ និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងដើម្បីបង្កើតពិភពឌីជីថលមួយឲ្យកាន់តែមានសុវត្ថិភាពសម្រាប់កុមារគ្រប់រូប។
សន្និសីទថ្នាក់តំបន់ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក. និងមានអ្នកអញ្ជើញចូលរួមតំណាងមកពីក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ។