កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨
កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨
កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងអគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យ លើធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។
ភោជនីយដ្ឋានទន្លេបាសាក់២-ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ សហការជាមួយអង្គការយូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីពិនិត្យទៅលើការរៀបចំសេចក្តីព្រាងផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងឆ្លេីយតបចំពោះអំពេីហិង្សាលេីកុមារ ឆ្នាំ២០២៤-២០២៨ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យទៅលើធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ទៅលើការរៀបចំសេចក្តីព្រាងផែនការជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៤-២០២៨ ។
កិច្ចប្រជុំប្រព្រឹត្តិទៅ ក្រោមអធិបតីភាពឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុប ចំនួន ៥៥នាក់។