វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដល់កម្លាំងសេវាសង្គមខេត្តក្រចេះ
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដល់កម្លាំងសេវាសង្គមខេត្តក្រចេះ
កម្លាំងសេវាសង្គម ចំនួន ០២ឃុំ នៅស្រុកឆ្លូង ខេត្តក្រចេះបានបណ្តុះបណ្តាជំនាញកិច្ចការពារកុមារពាក់ព័ន្ធនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានសហការជាមួយអង្គការ WOMEN តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការឆាលហ្វានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់កម្លាំងសេវាសង្គម នៅមន្ទីរផែនការ ខេត្តក្រចះ កាលពីថ្ងៃទី២៧ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងដល់កម្លាំងសេវាសង្គមនូវយន្តការ និងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ ការការពារ ការឆ្លើយតប និងគាំទ្រការផ្តល់សេវាដល់កុមារពាក់ព័ន្ធនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងខេត្តក្រចេះ ។
វគ្គបណ្តុះបណ្តាលនេះសម្របសម្រួល និងធ្វើបទបង្ហាញដោយក្រុមការងារនៃគម្រោង Swipe Safe របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក. និងមានសិក្ខាកាមចូលរួមជាកម្លាំងសេវាសង្គមក្នុងស្រុកឆ្លូង ខេត្តក្រចេះ សរុបចំនួន ៣៤នាក់ ។