• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

វគ្គបណ្តុះបណ្តាលគ្រូបង្គោលសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់មន្ត្រីនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

វិទ្យាស្ថានជាតិសង្គមកិច្ច-ថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើយក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹងស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់មន្ត្រីនៃវិទ្យាស្ថានជាតិសង្គមកិច្ច ឱ្យក្លាយជាគ្រូបង្គោល និងមានសមត្ថភាពបណ្តុះបណ្តាលបន្តដល់ក្រុមគោលដៅរបស់វិទ្យាស្ថានជាតិសង្គមកិច្ចឱ្យបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់បញ្ហាមិនឱ្យកើតឡើង។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិដ្ឋាន ក.ជ.ក. និងមានអ្នកចូលរួមជាមន្ត្រីនៃវិទ្យាស្ថានជាតិសង្គមកិច្ច សរុប ចំនួន ២២នាក់។