វគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។
វគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។
វគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបញ្ជ្រាបចំណេះដឹង ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធនឹងការការពារ និងការឆ្លើយតបការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
វិទ្យាស្ថានជាតិសង្គមកិច្ច-ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបញ្ជ្រាបចំណេះដឹង ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ ការឆបោក ការបង្ការទប់ស្កាត់ ការការពារ និងការឆ្លើយតបការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ សំដៅបម្រើឧត្តមប្រយោជន៍របស់កុមារកម្ពុជា។
វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. និងមានសិក្ខាកាមចូលរួមជានិស្សិត លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិសង្គមកិច្ច សរុប ប្រមាណ ៦០ នាក់។





























