• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាសិទ្ធិកុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញដល់កុមារ និងយុវជន។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាសិទ្ធិកុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញដល់កុមារ និងយុវជន។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលអនុសញ្ញាសិទ្ធិកុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការម្លប់ឫស្សី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាសិទ្ធិកុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញដល់កុមារ និងយុវជន នៅរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ,ថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០២៥ ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការម្លប់ឫស្សី បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាសិទ្ធិកុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡា​ញដល់កុមារ និងយុវជន។

វគ្គបណ្តុះបណ្តាលរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កុមារ និងយុវជន ស្តីពីអនុសញ្ញាសិទ្ធិកុមារ, ដំណើរការនៃការចូលរួមរបស់កុមារ និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡា​ញ និងអាចការពារខ្លួន ជៀសផុតពីការរំលោភបំពាននានាតាមប្រព័ន្ធអនឡាញ និងអាចយកចំណេះដឹងទាំងអស់នេះទៅផ្សព្វផ្សាយបន្តដល់តំបន់គោលដៅរបស់អង្គការរៀងៗខ្លួន។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ណុប ទ្ធា អគ្គលេខាធិការរង   តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន (ក.ជ.ក.) និងមានអ្នកចូលរួមជាកុមារ​ និងយុវជន និងអ្នកថែទាំកុមារ មកពីអង្គការម្លប់ឫស្សី និងអង្គការដៃគូពាក់ព័ន្ធ សរុប ចំនួន ៤០ នាក់។