• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ

វគ្គបណ្តុះបណ្តាលគ្រូបង្គោលគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយសម្ព័ន្ធអង្គការចាប់ដៃ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់សមាជិក ក.ជ.ក. ថ្នាក់ខេត្ត និងសមាជិករបស់សម្ព័ន្ធអង្គការចាប់ដៃ ខេត្តសៀមរាប។

ខេត្តសៀមរាប,ថ្ងៃទី២០ ដល់២២ ខែវិច្ឆិកា ឆ្នាំ​២០​២​៤ អគ្គលេខា​ធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមា​រ (ក.​ជ.ក.) សហការជាមួយ​សម្ព័ន្ធអង្គការចាប់ដៃ បានរៀបចំ​វគ្គ​បណ្តុះបណ្តាលគ្រូ​​​​​​បង្គោ​ល ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹងដល់សមាជិក ក.ជ.ក. ថ្នាក់ខេត្ត និងសមាជិ​ក ​របស់សម្ព័ន្ធអង្គការចាប់ដៃ​ ឱ្យក្លា​​​​​យ​​ជាគ្រូបង្គោល និងមានសមត្ថភាពយក​ខ្លឹម​សា​រ​នៃ​គោលការណ៍ណែនាំសម្រាប់អនុវត្តការចូ​ល​រួមរបស់កុមារទៅ​ផ្សព្វផ្សាយ​បន្ត ឬអនុវត្តនៅក្នុងស្ថាប័ន​អង្គការសាមី​រប​ស់​ខ្លួន  និងលើកកម្ពស់ការចូលរួមរបស់កុមារតាមរយៈការកសាងសមត្ថភាពអ្នកពាក់ព័ន្ធដែលធ្វើការងារជាមួយកុមារ។

វគ្គណ្តុះបណ្តាលប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវ ខៀវ បូរី  រដ្ឋលេខា​ធិការ នៃក្រសួង ស.អ.យ. តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីមន្ទីរ និងអង្គការដៃគូពាក់ព័ន្ធនានា សរុប ចំនួន ៤០នាក់។

សូមបញ្ជាក់ផងដែរថា វគ្គ​បណ្តុះបណ្តាលនេះ បន្ទាប់ពីបានបណ្តុះបណ្តាលចប់សិក្ខាកាមជាគ្រូបង្គោលបានយកចំណេះដឹងស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ទៅផ្សព្វផ្សាយអនុវត្តផ្ទាល់នៅសហគមន៍ គឺនៅសង្កាត់ ស្វាយដង្គំ និងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានអ្នកចូលរួមជាអ្នកធ្វើការងារជាមួយកុមារ​ សរុប ប្រមាណ ៦០នាក់។