វគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីយុត្តិធម៌អនីតិជន និងផែនការសកម្មភាពជាតិស្តីពីការបញ្ចប់អំពើហិង្សាលើកុមារ។
វគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីយុត្តិធម៌អនីតិជន និងផែនការសកម្មភាពជាតិស្តីពីការបញ្ចប់អំពើហិង្សាលើកុមារ។
វគ្គបណ្តុះបណ្តាលច្បាប់យុត្តិធម៌អនីតិជន និងផែនការបញ្ចប់អំពើហិង្សាលើកុមារអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមសម្របសម្រួលវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីយុត្តិធម៌អនីតិជន និងផែនការសកម្មភាពជាតិស្តីពីការបញ្ចប់អំពើហិង្សាលើកុមារ ដល់បុគ្គលិកស្នូលរបស់អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា នៅភោជនីដ្ឋាន UrHobby House។
រាជធានីភ្នំពេញ-ថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សម្បតិ្ត សុគន្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានចូលរួមធ្វើជាវាគ្មិន និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងផែនការសកម្មភាពជាតិស្តីពីការបញ្ចប់អំពើហិង្សាលើកុមារ ដល់បុគ្គលិកស្នូលរបស់អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា នៅភោជនីដ្ឋាន UrHobby House។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពដល់បុគ្គលិកស្នូលរបស់អង្គការ ក្នុងការអនុវត្តកម្មវិធី និងគម្រោងនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។



























