• 023 213 004
  • admin@cncc.gov.kh

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ”

វគ្គបណ្តុះបណ្តាលគ្រូបង្គោលសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីជាជំនួយក្នុងការប្រើប្រាស់សៀវភៅមេរៀន ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញសម្រាប់បណ្តុះបណ្តាលដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

ខេត្តកំពត-ថ្ងៃទី២២ ដល់២៣ ខែមេសា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការឆាលហ្វាន កម្ពុជា និងវិទ្យាស្ថានជាតិសង្គមកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី​ ”សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីជាជំនួយក្នុងការប្រើប្រាស់សៀវភៅមេរៀន និងសម្ភារៈ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញសម្រាប់បណ្តុះបណ្តាលដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះមានអ្នកចូលរួមជាតំណាងអញ្ចើញមកពីវិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការឆាលហ្វាន កម្ពុជា សរុប ចំនួន ១៥នាក់។