គណៈប្រតិភូអគ្គលេខាធិការដ្ឋាន ក.ជ.ក. ចុះសួរសុខទុក្ខកុមាររនៅជាមួយម្តាយក្នុងមណ្ឌលអប់រំកែប្រែទី២
គណៈប្រតិភូអគ្គលេខាធិការដ្ឋាន ក.ជ.ក. ចុះសួរសុខទុក្ខកុមាររនៅជាមួយម្តាយក្នុងមណ្ឌលអប់រំកែប្រែទី២
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សហការជាមួយអង្គការសប្បុរសធ៌បាននាំយក នូវអំណោយមួយចំនួនទៅចែកជូនដល់កុមារដែលរស់នៅជាមួយម្តាយ និងស្រ្តីមានផ្ទៃពោះនៅក្នុងមណ្ឌលអប់រំកែប្រែទី២
មណ្ឌលអប់រំកែប្រែទី២ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូអគ្គលេខាធិការដ្ឋាន ក.ជ.ក. ដឹកនាំដោយលោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.ជ.ក. សហការជាមួយអង្គការមូលនិធិសប្បុរសធម៍ “ឆឺជី” និងអង្គការម្លប់ឬស្សី បានចុះសួរសុខទុក្ខដល់កុមារដែលរស់នៅជាមួយម្តាយក្នុងមណ្ឌលអប់រំកែប្រែទី២ និងបាននាំយកនូវអំណោយសប្បុរសធម៌មួយចំនួនទៅចែកជូនដល់កុមារដែលរស់នៅជាមួយម្តាយ និងស្រ្តីមានផ្ទៃពោះនៅក្នុងមណ្ឌលអប់រំកែប្រែទី២ មួយចំនួនផងដែរ រួមមាន៖ វីតាមីន ចំនួន ១០០កំប៉ុង, នំធុង (៥ គ.ក) ចំនួន ៦ធុង, សំឡីអនាម័យ ១០កេស (៦០០កញ្ចប់តូច), ខោទឹកនោមក្រណាត់ ចំនួន ៣០០ផ្ទាំង, ម្សៅទឹកដោះគោ(infant milk) ចំនួន ៥កេះ (៣០កំប៉ុងចំនុះ 800g), សៀវភៅសុភាសិតគតិ ១០០ក្បាល និងរទេះរុញ ចំនួន ៣គ្រឿង។
ជាមួយគ្នានេះគណៈប្រតិភូអគ្គលេខាធិការដ្ឋានក.ជ.ក. បានជួបសំណេះសំណាលជាមួយមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារមណ្ឌលអប់រំកែប្រែទី២ និងបានសំណូមពរសូមឱ្យមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារគិតអំពីឧត្តមប្រយោជន៍របស់កុមារ។