• 023 213 004
  • admin@cncc.gov.kh

សិក្ខាសាលាឆ្លុះបញ្ជាំងពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងការពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ

សិក្ខាសាលាឆ្លុះបញ្ជាំងពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងការពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ

សិក្ខាសាលាឆ្លុះបញ្ជាំងពីវឌ្ឍនភាពការងារក.ជ.ក.ប្រចាំឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំសិក្ខាសាលាឆ្លុះបញ្ជាំងពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងការពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

មន្ទីរ ស.អ.យ. ខេត្តព្រះសីហនុ-ថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ជាំងពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក. និងការពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

សិក្ខាសាលារៀបចំឡើងក្នុងគោលបំណង (១)ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ​ និងអហ្វឡាញ​ ស្របតាមបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល​ និងជំរុញឱ្យមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាក្នុងវិស័យកិច្ចការពារកុមារ​តាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបនឹង​គោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ (២)​ដើម្បីបង្ហាញពីវឌ្ឍនភាព​ និងលទ្ធផលការងារដែលសម្រេចបាន​ក្នុងឆ្នាំ២០២៤ និងការដាក់ចេញនូវទិសដៅឆ្នាំ២០២៥​ របស់អគ្គលេខាធិការដ្ឋាន​ ក.ជ.ក.​ ជាមួយ ក្រសួង-ស្ថាប័ន  និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

សិក្ខាសាលាបានបង្ហាញអំពីលទ្ធផលការងារដែលអគ្គលេខាធិការដ្ឋាន ក.ជ.ក. សម្រេចបានពាក់ព័ន្ធនឹងការសម្របសម្រួលជាមួយដៃគូសកលស្តីពីការបញ្ចប់អំពើហិង្សាលើកុមារ និងលិខិតបទដ្ឋានគតិយុត្តនានា និងការរៀបចំផែនការយុទ្ធសាស្ត្ររបស់អគ្គលេខាធិការដ្ឋាន ក.ជ.ក. ជាមួយជាមួយ ក្រសួង-ស្ថាប័ន  និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ជាមួយគ្នានេះក្រុមការងារបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានបង្ហាញពីលទ្ធផលការងារពាក់ព័ន្ធកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ, ការអន្តរាគមន៍ជួយកុមាររងគ្រោះ, ការចាប់ជនល្មើស, ការគ្រប់គ្រងទិន្នន័ននៃការំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ, ការចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ, បទល្មើសបច្ចេកវិទ្យាតាមប្រព័ន្ធអនឡាញ, បច្ចេកទេសបច្ចេវិទ្យាក្នុងការជួយកុមាររងគ្រោះការគ្រប់គ្រងករណី, និងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងការអនុវត្តកិច្ចការពារកុមារ។

សិក្ខាសាលាក៏បានបង្ហាញអំពីបញ្ហាប្រឈមនៃការអនុវត្តការងារកិច្ចការពារកុមារផលដែរដូចជា ចំណេះដឹងបច្ចេកទេសបច្ចេកវិទ្យានៅមានកម្រិត, ពិបាកទំនាក់ទំនងការងារអន្តប្រទេសពាក់ព័ន្ធកិច្ចអន្តរាគមន៍, ពាក់ព័ន្ធការជួញដូរមនុស្ស, និងការអន្តរាគមន៍ជាអន្តរប្រទេស ក្នុងការជួយកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញនៅមានកម្រិត។

សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គលេខាធិការរង តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិដ្ឋាន ក.ជ.ក. និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងមកពីក្រសួង-ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍នានា សរុប ចំនួន ៤០នាក់។