• 023 213 004
  • admin@cncc.gov.kh

ព័ត៌មាន

ព័ត៌មាន

ព័ត៌មានពីស៊ីអិនស៊ីស៊ី

ព័ត៌មាន

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់អង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ

ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតីភាពវគ្គបានរៀប​ចំវគ្គប​ណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការ​ណ៍​ណែ​នាំសម្រា​ប់​ អនុវត្តការចូលរួមរបស់កុមារ ដល់មន្ត្រី​នៃអង្គការ​សមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុង​គោលបំណង ដើ​ម្បី​ឱ្យមន្ត្រីនៃអង្គការសមាជិក​របស់​អង្គការសម្ព័ន្ធ​ចាប់​ដៃ​ក្លាយ​ជាគ្រូ​បង្គោល និងមាន​សមត្ថភាព​យក​​ខ្លឹ​ម​សា​រ​នៃ​គោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួម​របស់​កុមារ​ទៅ​ផ្សព្វផ្សាយ​បន្ត ឬអនុវត្តនៅក្នុង​អង្គ​ការ​​សាមី​រប​ស់​ខ្លួន និងលើកកម្ព​ស់​ ការចូលរួមរបស់កុមារ​តាមរយៈ​ការ​កសាង​​សមត្ថភាពអ្នកពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​ជាមួយកុមារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាម​ចូលរួម​អញ្ជើញ​មកពីអង្គការសមាជិក និងដៃគូរបស់អង្គការ​សម្ព័ន្ធចាប់ដៃសរុបចំនួន ២៧នាក់(ស្រី ១៨នាក់​)។

ក្នុងវិធីបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែ​ង និងការប្តេ​ជ្ញា​​រ​បស់រាជរដ្ឋាភិបាល កម្ពុ​ជាក្នុងការលើកកម្ពស់ការអនុវត្តនូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងការបញ្ញត្តិនូវឯកសារបទដ្ឋានគតិយុត្តមួយចំនួន​ដើម្បី​ឧត្តមប្រយោជន៍របស់កុមារកម្ពុជា។

ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់មន្ថែមទៀតថា វគ្គបណ្តុះបណ្តានេះមានសារៈសំខាន់ណា​ស់ គឺបានពង្រឹង​ចំណេះ​​ដឹង​​ពាក់ព័ន្ធនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យ​កា​​ន់​តែ ល្អ​ប្រសើរឡើងថែមទៀត និងបានផ្តល់​នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិ​ក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រា​ប់ អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុង​ក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួ​ន ក៏ដូ​ច​​ជា​យកទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់អង្គការសាមី​រប​ស់​ខ្លួន  និងសហគមន៍ ។

រាជធានីភ្នំពេញ ឌីខេមីតធីងសេនធ័រ ថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

បទអន្តរាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារដែលសម្រេចបាន ទិសដៅបន្ត និងបញ្ហាប្រឈម នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួង ស.អ.យ.

ពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ​ លោកជំទាវអគ្គលេខាធិការរង និងមន្ត្រីជាស្ត្រីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

វគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់កម្លាំងសេវាសង្គម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយអង្គការ WOMEN បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ” ដល់កម្លាំងសេវាសង្គមថ្នាក់ឃុំ មកពីឃុំថ្តូវ និងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាស់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដល់កម្លាំងសេវាសង្គមខេត្តក្រចេះ

កម្លាំងសេវាសង្គម ចំនួន ០២ឃុំ នៅស្រុកឆ្លូង ខេត្តក្រចេះបានបណ្តុះបណ្តាជំនាញកិច្ចការពារកុមារពាក់ព័ន្ធនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ការត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤

អគ្គលេខាធិការដ្ឋាន ក.ជ.ក.​ ប្រជុំពិនិត្យពីវឌ្ឍនភាពការងារការរៀបចំឯកសារ​ សម្រាប់ទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤។

កិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងដំបូងនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យសង្គមកិច្ច

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​​ និងយុវនីតិសម្បទា ចាប់ផ្តើមរៀបចំសេចក្តីព្រាងដំបូងនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យសង្គមកិច្ច  ២០២៤-២០២៨។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនជនវិបល្លាសស្មារតី

ឯកឧត្ដមអគ្គលេខាធិការបានចូលរួមអមដំណើរ   ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោកជំទាវ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជនវិបល្លាសស្មារតី ។

កិច្ចប្រជុំត្រៀមរៀបចំការប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤

អគ្គលេខាធិការដ្ឋាន ក.ជ.ក.​ ចាប់ផ្តើមត្រៀមរៀបចំឯកសារសម្រាប់ប្រារព្ធទិវា ១មិថុនា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ២០២៤។

កិច្ចប្រជុំកៀរគរធនធានថវិកាជាមួយអង្គការដៃគូអភិវឌ្ឍន៍

អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានប្រជុំជាមួយអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកការគាំទ្រនូវសកម្មភាពការងារមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា ឆ្នាំ២០២៤។