ព័ត៌មាន
ព័ត៌មាន
ព័ត៌មានពីស៊ីអិនស៊ីស៊ី
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់អង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតីភាពវគ្គបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់ អនុវត្តការចូលរួមរបស់កុមារ ដល់មន្ត្រីនៃអង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យមន្ត្រីនៃអង្គការសមាជិករបស់អង្គការសម្ព័ន្ធចាប់ដៃក្លាយជាគ្រូបង្គោល និងមានសមត្ថភាពយកខ្លឹមសារនៃគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារទៅផ្សព្វផ្សាយបន្ត ឬអនុវត្តនៅក្នុងអង្គការសាមីរបស់ខ្លួន និងលើកកម្ពស់ ការចូលរួមរបស់កុមារតាមរយៈការកសាងសមត្ថភាពអ្នកពាក់ព័ន្ធដែលធ្វើការងារជាមួយកុមារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមអញ្ជើញមកពីអង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃសរុបចំនួន ២៧នាក់(ស្រី ១៨នាក់)។
ក្នុងវិធីបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញារបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការលើកកម្ពស់ការអនុវត្តនូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងការបញ្ញត្តិនូវឯកសារបទដ្ឋានគតិយុត្តមួយចំនួនដើម្បីឧត្តមប្រយោជន៍របស់កុមារកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់មន្ថែមទៀតថា វគ្គបណ្តុះបណ្តានេះមានសារៈសំខាន់ណាស់ គឺបានពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យកាន់តែ ល្អប្រសើរឡើងថែមទៀត និងបានផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រាប់ អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាយកទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់អង្គការសាមីរបស់ខ្លួន និងសហគមន៍ ។
រាជធានីភ្នំពេញ ឌីខេមីតធីងសេនធ័រ ថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីជូនដំណឹង ស្តីពីការប្រឡងគូរគំនូរសម្រាប់កុមារដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សូមជម្រាបជូនសាធារណជន ជាពិសេសក្មួយៗ កុមារា កុមារី ឱ្យបានជ្រាបថា អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានសហការជាមួយវិទ្យាស្ថានសិល្បៈភ្នំពេញអន្តរជាតិនឹងរៀបចំការប្រឡងគូរគំនូរសម្រាប់កុមារ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០២៤ ដើម្បីឱ្យកុមារមកពីគ្រប់មជ្ឈដ្ឋានបានចូលរួមបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន និងលើកទឹកចិត្តឱ្យកុមារបានចូលរួម រីករាយក្នុងថ្ងៃទិវារបស់ពួកគេ។
កិច្ចប្រជុំកម្រិតបច្ចេកទេសអន្តរក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សាជ្រើសរើសប្រធានបទ និងការកៀរគរធនធានរៀបចំទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤
អគ្គលេខាធិការដ្ឋាន ក.ជ.ក. សំណូមពរដល់អង្គការដៃគូពាក់ព័ន្ធនានា ចូលរួមគាំទ្រជាសម្ភារៈ និងថវិកា ដល់កម្មវិធីទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ដើម្បីបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងសហការគ្នារវាងរដ្ឋាភិបាល និងអង្គការដៃគូក្នុងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា
ពិធីជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ឯកឧត្តមអគ្គលេខាធិការ ចូលរួមអមដំណើរឯកឧត្តមរដ្ឋមន្រ្តីក្រសួង ស.អ.យ. និងជាប្រធាន ក.ជ.ក ជួបសម្ដែងការគួរសមជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ពិភាក្សាការងារ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០
កិច្ចប្រជុំគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដើម្បីបង្ហាញពីសមាសភាពថ្មី និងការបង្កើនកិច្ចសហការអន្តរក្រសួងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រឆាំងនឹងពលកម្មកុមារគ្រប់រូបភាព
គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារបានជំរុញការផ្សព្វផ្សាយពីសកម្មភាពការលើកកម្ពស់ បញ្ជ្រាប និងទប់ស្កាត់សកម្មភាពប្រឆាំងពលកម្មកុមារ ដល់សាធារណជន ដើម្បីឱ្យការគោរពសិទ្ធិកុមារកាន់តែប្រសើឡើងថែមទៀត
កិច្ចប្រជុំពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំទទូលបន្ទុកលើវឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក.
អគ្គលេខាធិការដ្ឋាន ក.ជ.ក. បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពី វឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក និងពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំមីទ្ទីងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេសរៀបចំផែនការសកម្មភាពជាតិដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០២៤-២០២៨
អគ្គលេខាធិការដ្ឋាន ក.ជ.ក កំពុងប្រកាសជ្រើសរើសទីប្រឹក្សា ដែលមានសមត្ថភាពខ្ពស់ក្នុងការរៀបចំផែនការសកម្មភាពជាតិដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០២៤-២០២៨
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សា ដើម្បីពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការសកម្មភាពដើម្បីបង្ការ ទប់ស្គាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ២០២១-២០២៥
អគ្គលេខាធិការដ្ឋាន ក.ជ.ក កំពុងប្រកាសជ្រើសរើសទីប្រឹក្សា ដែលមានសមត្ថភាពខ្ពស់ ដើម្បីធ្វើការ ប្រឹក្សាយោបល់លើការពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្គាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ២០២១-២០២៥
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួង ស.អ.យ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
បទអន្តរាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ ពាក់ព័ន្ធនឹងវឌ្ឍនភាពការងារដែលសម្រេចបាន ទិសដៅបន្ត និងបញ្ហាប្រឈម នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួង ស.អ.យ.
ពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”
ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការ លោកជំទាវអគ្គលេខាធិការរង និងមន្ត្រីជាស្ត្រីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

















