ព័ត៌មាន
ព័ត៌មាន
ព័ត៌មានពីស៊ីអិនស៊ីស៊ីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារ ដល់អង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាគណៈអធិបតីភាពវគ្គបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីគោលការណ៍ណែនាំសម្រាប់ អនុវត្តការចូលរួមរបស់កុមារ ដល់មន្ត្រីនៃអង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃ ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យមន្ត្រីនៃអង្គការសមាជិករបស់អង្គការសម្ព័ន្ធចាប់ដៃក្លាយជាគ្រូបង្គោល និងមានសមត្ថភាពយកខ្លឹមសារនៃគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារទៅផ្សព្វផ្សាយបន្ត ឬអនុវត្តនៅក្នុងអង្គការសាមីរបស់ខ្លួន និងលើកកម្ពស់ ការចូលរួមរបស់កុមារតាមរយៈការកសាងសមត្ថភាពអ្នកពាក់ព័ន្ធដែលធ្វើការងារជាមួយកុមារ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមអញ្ជើញមកពីអង្គការសមាជិក និងដៃគូរបស់អង្គការសម្ព័ន្ធចាប់ដៃសរុបចំនួន ២៧នាក់(ស្រី ១៨នាក់)។
ក្នុងវិធីបើកវគ្គបណ្តុះបណ្តាលនេះឯកឧត្តមអគ្គលេខាធិការរង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញារបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការលើកកម្ពស់ការអនុវត្តនូវអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងការបញ្ញត្តិនូវឯកសារបទដ្ឋានគតិយុត្តមួយចំនួនដើម្បីឧត្តមប្រយោជន៍របស់កុមារកម្ពុជា។
ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់មន្ថែមទៀតថា វគ្គបណ្តុះបណ្តានេះមានសារៈសំខាន់ណាស់ គឺបានពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសទាក់ទងនឹងការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យកាន់តែ ល្អប្រសើរឡើងថែមទៀត និងបានផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមជាគ្រូបង្គោល ឱ្យខិតខំយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវបន្ថែមទៀតលើចំណេះដឹងស្តីពីសិទ្ធិកុមារ ជាពិសេសចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ណែនាំសម្រាប់ អនុវត្តការចូលរួមរបស់កុមារ ដើម្បីមានសមត្ថភាពយកចំណេះទាំងនេះទៅអនុវត្តក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាយកទៅផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តទៅដល់អង្គការសាមីរបស់ខ្លួន និងសហគមន៍ ។
រាជធានីភ្នំពេញ ឌីខេមីតធីងសេនធ័រ ថ្ងៃពុធ-ព្រហស្បតិ៍ ១-២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចការពារ និងការអភិវឌ្ឍកុមារទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
កិច្ចការពារ និងការអភិវឌ្ឍកុមារទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការយកចិត្តទុកដាក់ខ្ពស់ពីសាលារៀន ឪពុកម្តាយ អាជ្ញាធរមូលដ្ឋាន សហគមន៍ និងកុមារខ្លួនឯងផងដែរ។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨
អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិនិត្យ និងផ្តល់ធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងកិច្ចការទប់ស្គាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។
នៅក្នុងបរិបថយុគសម័យបរិវត្តកម្មឌីជីថលនេះ កិច្ចគាំពារ និងលើកកម្ពស់សុវត្ថិភាពកុមារនៅតាមប្រព័ន្ធអនឡាញ ត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុតបន្ថែមទៀត
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់លើសុវត្ថិភាពកុមារ តាមអ៊ីនធឺណិត ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាកុមារកម្ពុជាគ្រប់រូបទទួលបានសុខុមាលភាពឌីជីថល។
ការលើកកម្ពស់ការអនុវត្តសិទ្ធិកុមារនៅកម្ពុជាគឺជាភារកិច្ចយើងទាំងអស់គ្នា
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់លើការគាំពារសុខភាពមាតា និងទារក និងការពង្រឹងគុណភាពអប់រំ ចាប់តាំងពីថ្នាក់មួលដ្ឋាន ដើម្បីឱ្យកុមារក្លាយជាមូលធនមនុស្ស ដែលជាកូនសោរដ៏សំខាន់សម្រាប់ពង្រឹងសុខភាពសេដ្ឋកិច្ច និងភាពខ្លាំងនៃសេដ្ឋកិច្ចជាតិ។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨
អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិនិត្យ និងផ្តល់ធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងកិច្ចការទប់ស្គាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។
កិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
ឯកឧត្តម ណុប ឬទ្ធា អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានចូលរួមជាវាគ្មិន កិច្ចសន្ទនាសហគមន៍ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ដើម្បីរៀបចំផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា លើកុមារឆ្នាំ២០២៤-២០២៨
អគ្គលេខាធិការដ្ឋាន ក.ជ.ក បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ដើម្បីពិនិត្យ និងផ្តល់ធាតុចូល ពាក់ព័ន្ធនឹងយន្តការទប់ស្កាត់ អន្តរាគមន៍ ឆ្លើយតប និងកិច្ចការទប់ស្គាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ លើសេចក្តីព្រាងផែនការជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨។
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយអង្គការប្រតិបត្តិការកុមារកម្ពុជា (OEC) ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការឆាលហ្វានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់កម្លាំងសេវាសង្គម ខេត្តបាត់ដំបង
វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
អគ្គលេខាធិការដ្ឋាន ក.ជ.ក សហការជាមួយអង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ (WOMEN) ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការឆាលហ្វានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដល់កម្លាំងសេវាសង្គម ខេត្តក្រចះ។
ពិធីប្រគល់រង្វាន់ជ័យលាភីការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤
លោកជំទាវ ឃឹម សុបំណង អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. បានចូលរួមពិធីប្រគល់រង្វាន់ជ័យលាភីការប្រឡងគូរគំនូរសម្រាប់កុមារលើកទី៧ ឆ្នាំ២០២៤។